HI-Tech ដើម្បីសុខភាព និងសុខុមាលភាពរបស់អ្នក។

ទាក់ទងមកយើងខ្ញុំ

អំពីក្រុមហ៊ុន

ការផលិតទឹកពិសាដែលមានគុណភាពខ្ពស់សម្រាប់លោកអ្នក គឺជារឿងដែលសំខាន់បំផុតរបស់ក្រុមហ៊ុន SL HI-TECH យើងខ្ញុំ។ ប្រតិបត្តិករបានខឹតខំប្រឹងប្រែងយកចិត្តទុកដាក់លើការងារ និងភារកិច្ចរបស់ខ្លួនដើម្បីធានាបាននូវទឹកពិសាដែលស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ យើងជឿជាក់ និងប្តេជ្ញាចិត្តយ៉ាងមុតមាំថា “ ក្រុមហ៊ុននឹងផ្តល់នូវទឹកពិសាដែលមានគុណភាពខ្ពស់បំផុតសម្រាប់សុខភាព ជូនដល់លោកអ្នកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ”។

ទឹកពិសា HI-TECH មានវត្តមានឈរនៅលើទីផ្សារកម្ពុជាជាង ពីរទស្សវត្សមកហើយ ដែលបន្តគាំទ្រ និងប្រើប្រាស់ពីអតិថិជនក្នុងស្រុក និងអន្តរជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនដែលគាំទ្រទឹកពិសា HI-TECH កន្លងមក HI-TECH ដើម្បីសុខភាពរបស់លោកអ្នក។

ទឹកពិសាហាយ-ធិច

ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងទឹកដបទាំង ​៥ ចំណុះរបស់យើងខ្ញុំ

HI-TECH Water Bottle

250ml Water Bottle

សម្រាប់ថ្ងៃធម្មតា

អានបន្ថែម
HI-TECH Water Bottle

350ml Water Bottle

សម្រាប់ថ្ងៃធម្មតា

អានបន្ថែម
HI-TECH Water Bottle

600ml Water Bottle

សម្រាប់ថ្ងៃធម្មតា

អានបន្ថែម
HI-TECH Water Bottle

1500ml Water Bottle

សម្រាប់ការធ្វើដំណើរ

អានបន្ថែម
HI-TECH Water Bottle

20L Water Bottle

សម្រាប់ផ្ទះ និងការិយាល័យ

អានបន្ថែម

ពានរង្វាន់គុណភាព Monde Selection

Quality Award
Quality Award
Quality Award
Quality Award

ទឹកពិសា HI-TECH បានជាប់ជ័យលាភីមេដាយមាសផ្នែកគុណភាពពី Monde Selection ឆ្នាំ 2025

ទឹកពិសា HI-TECH មានមោទនភាពដែលបានទទួលពានរង្វាន់គុណភាពមេដាយមាសពីស្ថាប័នអន្តរជាតិ Monde Selection សម្រាប់ឆ្នាំ 2025 ដោយទទួលស្គាល់ការប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិសម្រាប់គុណភាពពិសេស និងសុវត្ថិភាពផលិតផល។ ការឈ្នះមេដាយមាសរយៈពេលពីរឆ្នាំជាប់គ្នា ទឹកពិសា HI-TECH បានបង្ហាញពីភាពស៊ីសង្វាក់គ្នាក្នុងផលិតកម្មជាមួយនឹងការរចនាដ៏ល្អបំផុត ស្តង់ដារសុវត្ថិភាពខ្ពស់ ការវេចខ្ចប់ទំនើប និងការប្រកួតប្រជែងប្រកបដោយភាពច្នៃប្រឌិតនៅលើទីផ្សារ។ ពានរង្វាន់នេះតំណាងឱ្យការគោរព និងភាពជឿជាក់របស់អតិថិជន និងបម្រើជាការទទួលស្គាល់ដ៏មានតម្លៃដែលគ្រប់ដបទឹកពី HI-TECH គឺពោរពេញទៅដោយគុណភាព និងភាពជឿជាក់។

ការចូលរួមការងារសង្គម

Quality and Price

ការឧបត្ថម្ភទឹកដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ថ្ងៃទី ២៩ និង៣០ ខែវិច្ឆិកា ២០២៤ ក្រុមហ៊ុនទឹកពិសាហាយ-ធិច មានកិត្តិយសដឹកនាំបុគ្គលិកចុះធ្វើកម្មវិធីសប្បុរសធម៌នៅមន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផាខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក លាង វិនឡុង នាយកប្រតិបត្តិ របស់ក្រុមហ៊ុនទឹកពិសាហាយ-ធិច។

Quality and Price

ការបរិច្ចាគជូនទៅកាន់មូលនិធិគន្ធបុប្ផាក្នុងខេត្តសៀមរាប

កាលពីថ្ងៃទី ២៨ ខែមីនា ក្រុមហ៊ុនទឹកពិសាហាយ-ធិច បានធ្វើការប្រគល់ជូនកញ្ចប់ថវិកាសរុប ១០លានរៀល ជាមួយទឹកពិសាហាយ-ធិច ចំនួន១២០០កេស ដែលពួកយើងបានបូកសរុបពី កម្មវិធីសប្បុរសធម៌ដើម្បីកុមារកម្ពុជា និងបរិច្ចាគជូនដោយផ្ទាល់ទៅកាន់មូលនិធិគន្ធបុប្ផា នៅឯខេត្តសៀមរាប។

Quality and Price

បរិច្ចាកឈាម ១០០០ សាក់ ដើម្បីសង្គ្រោះជីវិត

ព្រឹត្តិការណ៍បរិច្ចាគឈាមដ៏ធំប្រចាំឆ្នាំ និងមានន័យសម្រាប់យើងគ្រប់គ្នា ដែលបានធ្វើឡើងក្រោមប្រធានបទ «យើងចូលរួមបរិច្ចាគឈាម ១០០០សាក់ ដើម្បីសង្គ្រោះជីវិត» ដែលអ្នកទាំងអស់គ្នាបានចូលរួមជាមួយ ទឹកពិសាហាយ-ធិច យ៉ាងកុះករប្រមាណច្រើនជាង​ ២,០០០នាក់។

Quality and Price

ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិក្រុងព្រះសីហនុ ឆ្នាំ២០២៥

កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិនៅក្រុងព្រះសីហនុ ចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀនដែលបំផ្លាញសុខភាពរបស់អ្នក។

Delivery Truck

សេវាកម្មដឹកជញ្ជូនទឹកដប

យើងមានសេវាកម្មដឹកជញ្ជូនរហ័សដើម្បីចែកចាយផលិតផលរបស់យើងទៅកាន់ដេប៉ូ និងអ្នកប្រើប្រាស់ទូទាំងប្រទេស គោលដៅរបស់យើងគឺផ្តល់សេវាកម្មដឹកជញ្ជូនលឿនបំផុតដល់អតិថិជន។ ធ្វើការបញ្ជាទិញរបស់លោកអ្នក យើងខ្ញុំនឹងដឹកជញ្ជូននៅក្នុងរយៈពេលយ៉ាងលឿនបំផុត!

ទាក់ទងមកយើងខ្ញុំឥឡូវនេះ