ការសម្រកទម្ងន់អាចធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន គឺជាទម្រង់នៃការស្រឡាញ់ខ្លួនឯង ដែលអ្នកអាចអនុវត្តដើម្បីរក្សារបៀបរស់នៅដែលមានសុខភាពល្អ។ ទម្ងន់របស់អ្នកអាចជាការឆ្លុះបញ្ចាំងពីសុខភាពរបស់អ្នក ប៉ុន្តែការសម្រកទម្ងន់ប្រកបដោយសុខភាពល្អគឺជារឿងដែលប្រសើរ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទឹកអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក និងដំណើរនៃការសម្រកទម្ងន់របស់អ្នកយ៉ាងខ្លាំង។ នេះហើយជាមូលហេតុដែល 30% ទៅ 59% នៃមនុស្សពេញវ័យបានព្យាយាមសម្រកទម្ងន់ ដោយបង្កើនការទទួលទានទឹករបស់ពួកគេ។
ទឹកអាចជាផ្នែកមួយនៃដំណើរសម្រកទម្ងន់ដែលផ្តល់ថាមពលដល់អ្នក និងធ្វើឱ្យអ្នកមានមោទនភាពចំពោះខ្លួនឯង។ នេះគឺជាហេតុផលគួរឱ្យចាប់អារម្មណ៍ចំនួន 3 ដែលហេតុអ្វីបានជាការទទួលទានទឹកគឺជាវិធីសំខាន់បំផុតក្នុងការសម្រកទម្ងន់។
ដោយសារទឹកមិនមានកាឡូរីពីធម្មជាតិ វាត្រូវបានចាត់ទុកថាជាសមាសធាតុសំខាន់នៃការធ្វើដំណើរសម្រកទម្ងន់។ ការស្ទង់មតិសុខភាព និងការពិនិត្យដែលធ្វើឡើងនៅសហរដ្ឋអាមេរិក បានបង្ហាញថា អ្នកដែលផឹកទឹកភាគច្រើនមានបរិមាណកាឡូរីទាបរហូតដល់ 9%។
ជាងនេះទៅទៀត អ្នកដែលកំពុងព្យាយាមសម្រកទម្ងន់ក៏គួរតែជំនួសការទទួលទានភេសជ្ជៈដែលមានកាឡូរីខ្ពស់ ទៅជាការទទួលទានទឹកឱ្យបានច្រើនវិញ។ ដោយការទទួលទានទឹកជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករ ឬភេសជ្ជៈទាំងនោះ អ្នកអាចកាត់បន្ថយការប្រើប្រាស់កាឡូរីរបស់អ្នកបានយ៉ាងច្រើន។ ការទទួលទានទឹកជំនួសភេសជ្ជៈដែលមានជាតិស្ករក៏ជួយកាត់បន្ថយកម្រិតជាតិគ្លុយកូសក្នុងឈាមរបស់អ្នក ដែលអាចផ្តល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់សុខភាពរបស់អ្នក ដូចជាកាត់បន្ថយនៃការកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងប្រព័ន្ធការពាររាងកាយចុះខ្សោយផងដែរ។ លើសពីនេះ ការទទួលទានទឹកមុនពេលញ៉ាំអាហារក៏អាចកាត់បន្ថយចំណង់អាហារ និងការពារការទទួលទានច្រើនពេកផងដែរ។
ដោយទទួលបានអត្ថប្រយោជន៍ទាំងនេះ កុមារក៏គួរត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យផឹកទឹកឱ្យបានច្រើន និងបង្កើតទម្លាប់ទទួលទានទឹក ដើម្បីកាត់បន្ថយការឡើងទំងន់ និងធាត់។ ការសិក្សាមួយដែលធ្វើឡើងនៅប្រទេសអាឡឺម៉ង់បានបង្ហាញថា មានតែការដំឡើងប្រភពទឹកផឹក និងផ្តល់ការអប់រំស្តីពីការប្រើប្រាស់ទឹកប៉ុណ្ណោះ ទើបធ្វើឱ្យហានិភ័យនៃការធាត់ត្រូវបានកាត់បន្ថយចំនួន 31%។
វាមិនត្រឹមតែជួយជំនួសភេសជ្ជៈដែលមានកាឡូរីខ្ពស់ប៉ុណ្ណោះទេ ទឹកក៏អាចធ្វើអោយទម្លាប់នៃការហាត់ប្រាណរបស់អ្នកប្រសើរឡើងផងដែរ។ ជាទូទៅ ការហាត់ប្រាណត្រូវបានណែនាំសម្រាប់អ្នកដែលចង់ពង្រឹងសុខភាព និងរាងកាយរបស់ពួកគេ។ វាក៏ត្រូវបានណែនាំដោយគ្រូពេទ្យថា អ្នកដែលអនុវត្តសកម្មភាពប្រើប្រាស់ថាមពលគួរតែទទួលទានទឹកឱ្យបានពេញលេញ និងគ្រប់គ្រាន់។ ទឹកអាចជួយឱ្យរាងកាយរបស់អ្នកដំណើរការបានល្អប្រសើរដោយការផ្តល់នូវទឹកដើម្បីធ្វើឱ្យរាងកាយត្រជាក់ក្នុងអំឡុងពេលហាត់ប្រាណ, អនុញ្ញាតឱ្យអ្នកធ្វើការបានយូរ, ជួយឱ្យរាងកាយដុតកាឡូរីបានល្អប្រសើរ, និងការពាររោគសញ្ញានៃការខះជាតិទឹកទៀតផង។
នៅពេលហាត់ប្រាណ រាងកាយរបស់អ្នកបញ្ចេញទឹកច្រើន ដើម្បីការពាររោគសញ្ញាដូចជា រមួលក្រពើ និងកម្តៅ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះធ្វើឱ្យសារធាតុរាវនៅក្នុងខ្លួនរបស់អ្នកចុះខ្សោយ ឬបាត់បង់ដែលនាំឱ្យខ្សោះជាតិទឹក។ នេះជាមូលហេតុដែលការទទួលបានជាតិទឹកគ្រប់គ្រាន់មុនពេល និងក្រោយពេលហាត់ប្រាណ ដែលអាចការពារការវិលមុខ ចង្អោរ រមួលសាច់ដុំ និងច្រើនទៀត។
ដូចដែលបានបង្ហាញដោយអត្ថប្រយោជន៍ដែលបានចង្អុលបង្ហាញខាងលើទឹកអាចធ្វើដំណើរការសម្រកទម្ងន់របស់អ្នកកាន់តែប្រើសើរឡើង។ ការទទួលទានទឹកនៅក្នុងបរិមាណត្រឹមត្រូវនឹងជួយអ្នកឱ្យសម្រេចបាននូវការសម្រកទម្ងន់ដែលមានសុខភាពល្អ ដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍ល្អទាំងរាងកាយ និងសុខភាពរបស់អ្នក។ លើកក្រោយដែលអ្នកគិតថាការសម្រកទម្ងន់អាចជារឿងពិបាក ចូរអ្នកចាប់ផ្តើមដោយការចាប់ដប ឬកែវទឹកចុះ។